វប្បធម៌បេះដូង

នឹង បេះដូង

heart-to-heart

អែលខេនមានវប្បធម៏ដ៏ល្អឥតខ្ចោះក្នុងការបង្ហាត់មនុស្សអោយមានចិត្តទូលាយ ស្មោះត្រង់ និង យកចិត្តទុកដាក់ចំពោះមនុស្សដែលនៅជុំវិញខ្លួន។ ពួកយើងធ្វើការងារជាមួយគ្នាដើម្បីឆ្ពោះទៅរកភាពរីកចំរើននិងទទួលបានជោគជ័យ ទាំងអស់គ្នា។ មិនថានៅទីណាពួកយើងបង្កើតអោយមានចំណងមិត្តភាពដ៏មានន័យនិង ថែរក្សាទំនាក់ទំនងយ៉ាងល្អនៅក្នុងអង្គភាពនិងសហគមន៏ទាំងមូល។

បរិយាកាសនៃ

ការរៀន

Learning-environment

អែលខេនសម្របសម្រួល និង គាំទ្រដល់ការរៀនសូត្រយ៉ាងលំទូលាយនៅក្នុងបរិយាកាសមួយដោយបើកចំហរនិងលើកទឹកចិត្តយ៉ាងពេញទំហឹងអោយមានការចែករំលែកគំនិតថ្មីនិងវិធីសាស្រ្តល្អ ៗ ក្នុងការធ្វើកិច្ចការផ្សេងៗ។យើងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកបទពិសោធន៏ថ្មីនិងប្រើប្រាស់បទពិសោធន៏ថ្នីដើម្បីពង្រីកចំណេះដឹងនិងជំនាញជារៀងរាល់ថ្ងៃ។យើងជឿជាក់ទៅលើការអភិវឌ្ឍន៏ក្រុមអោយរឹងមាំ និងការផ្តល់ឱកាស ដល់ពួកគេឱ្យក្លាយជាមនុស្សល្អបំផុតទៅតាមអ្វីដែលពួកគេអាចធ្វើបាន។

ការច្នៃប្រឌិតនិងការបង្កើ

តអោយមានភាពងាយស្រួល

innovative

ជារៀងរាល់ថ្ងៃក្រុមរបស់យើងត្រូវប្រកួតប្រជែង កែលម្អ និងច្នៃប្រឌិត។ដើម្បីទទួលបានឱកាសនៃភាពជោគជ័យ ត្រូវហ៊ានផ្លាស់ ប្តូរ ការច្នៃប្រឌិតត្រូវការភាពក្លាហាន។ យើងខិតខំច្នៃប្រឌិតនិងបង្កើតអោយមានភាពងាយស្រួលចំពោះអ្វីដែលយើងធ្វើ។

ភាពសប្បាយ

រីករាយនៅកន្លែងធ្វើការ

fun-at-work

ពួកយើងជឿជាក់ថាមនុស្សគ្រប់គ្នានឹងធ្វើការងារប្រកបដោយប្រសិទ្ធភាពនៅពេលដែលពួកគេស្ថិតនៅក្នុងបរិយាកាសរីករាយ និងមិនមានការព្រួយបារម្ភ។ យើងយល់ថាការព្យាយាមធ្វើការងារអោយអស់ពីកំលាំងកាយចិត្តនឹងទទួលបានជោគជ័យដ៏ធំធេងព្រមទាំងផ្តល់អោយបរិយាកាសការងារកាន់តែល្អប្រសើឡើងនៅក្នុងអង្គភាពនិងរក្សាអោយមានវប្បធម៏នៃការចេះជួយគ្នាក៏ដូចជាការជ្រោមជ្រែងឆ្ពោះទៅកាន់ភាពរីកចំរើន និងជោគជ័យដ៏ទូលំទូលាយ។

បង្កើត

ឱ្យមានការផ្លាស់ប្តូរ

make-a-difference

គោលដៅរបស់ក្រុមហ៊ុនអែលខេន គឺធ្វើអោយជីវិតកាន់តែប្រសើរ ក៏ដូចជាផ្តល់អោយមនុស្សគ្រប់គ្នារស់នៅប្រកបដោយសុខភាពល្អ និងទទួលបានអ្វីដែលល្អនៅក្នុងជីវិត។ យើងយកចិត្តទុកដាក់ក្នុងការស្ថាបនាក្រុមកាងារអោយរឹងមាំនិងក្លាយខ្លួនជាក្រុមកាងារដែលបន្តបោះជំហ៊ានយ៉ាងវែងជាមួយយើងប្រកបដោយការខិតខំប្រឹងប្រែងនិងព្យាយាមដើម្បីអតិថិជន និង ផ្លាស់ប្តូរជីវិតរបស់ពួកគេប្រកបដោយភាពវិជ្ជមាន។