តៃ ហុកសេង

THS

“គ្នានភាពជោគជ័យណាដែលបានមកដោយមិនមានកាតាំងចិត្តច្បាស់លាស់នោះទេ”

ខ្ញុំចាត់ទុកកិច្ចការថ្មីគឺជាឱកាសដើម្បីទទួលបានបទពិសោធន៏ និងបង្កើនចំណេះដឹងរបស់ខ្ញុំ។នៅពេលយើងមានអាកប្បកិរិយានិងទស្សនៈត្រឹមត្រូព្រមទាំងភាពភាពស្ទាត់ជំនាញក្នុងការធ្វើកិច្ចការណាមួយផងនោះរាល់បញ្ហានឹងត្រូវបានដោះស្រាយមិនថាបញ្ហានោះពិបាកយ៉ាងណាក៏ដោយ នៅពេលបញ្ហាត្រូវបានដោះស្រាយ សមាជិកក្រុមកាន់តែសប្បាយរីករាយព្រមទាំងទទួលបានប្រសិទ្ធភាពពីការងារកាន់តែច្រើន។ ទាំងនេះហើយជាកំលាំងជំរុញឱ្យខ្ញុំបន្តដំណើរទៅមុខ។ដើម្បីទទួលបានភាពជោគជ័យគឺតម្រូវ ឱ្យយើងមានការតស៊ូអត់ធ្មត់និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការកំណត់គោលដៅទៅលើកិច្ចការចម្បងរបស់ខ្លួនយើងផ្ទាល់ក៏ដូចជាសមាជិកនៃក្រុមរបស់យើង។

ស៊ីទី ហ្វាទីម៉ា

siti

“សំលឹងអោយបានវែងឆ្ងាយ”

ខ្ញុំពិតជារីករាយនឹងការងាររបស់ខ្ញុំនៅពេលដែលខ្ញុំមានមិត្តរួមការងារដែលប្រកបដោយភាពរួសរាយរាក់ទាក់និងតែងតែចែករំលែកក៏ដូចជាបង្រៀននិងជួយដល់ខ្ញុំជានិច្ច។ខ្ញុំក៏មានចៅហ្វាយដ៏ល្អដែលតែងតែផ្តល់ការហ្វឹកហាត់ដល់ខ្ញុំនៅកន្លែធ្វើការនិងលើកទឹកចិត្តដល់ខ្ញុំជានិច្ច។ទាំងនេះកាន់តែជំរុញឱ្យខ្ញុំប្រឹងព្យាយាមបន្ថែមទៀតដើម្បីជួយមិត្តរួមការងារក៏ដូចជាជួយសម្រួលដល់ការងាររបស់ពួកគេ។

សាប៉ារី

sapri

“តាំងចិត្តអោយបានជាក់លាក់ចំពោះអ្វីដែលអ្នកធ្វើ”

អ្វីដែលខ្ញុំស្រលាញ់ជាងគេបំផុតនៅក្នុងក្រុមហ៊ុនអែលខេនគឺ ការប្រាស្រ័យទាក់ទងគ្នា ភាពបត់បែនក្នុងកាលវិភាគការងាររបស់ខ្ញុំនិងឱកាសធ្វើដំណើរ។ខ្ញុំធ្វើអ្វីដែលខ្ញុំស្រលាញ់ជាមួយមនុស្សដែលពោរពេញដោយការព្យាយាមនិងការស្រលាញ់ចូលចិត្ត ទាំងអស់នេះគឺរឹតតែធ្វើឱ្យខ្ញុំខិតខំកាន់តែខ្លាំងបន្ថែមពីនេះទៀត ព្រមទាំងជំនាញទំនាក់ទំនងនិងចំណេះដឹងខាងសុខភាពរបស់ខ្ញុំបានប្រសើរឡើង។

ប៉ារាម

param

“ជួយអ្នកដទៃឱ្យរីកចំរើន”

គុណតម្លៃរបស់ក្រុមហ៊ុនអែលខេន គឺភាពសុចរិត ការគោរព និងចំណង់ ចំនុចទាំងនេះ បង្កើតអោយមានបរិយាកាសការងារអំណោយផលនិងទំនាក់ទំនងកក់
ក្តៅចំពោះបុគ្គលិកគ្រប់គ្នា។ខ្ញុំមានសិទ្ធិដឹកនាំក្រុមរបស់ខ្ញុំហើយខ្ញុំក៏រីករាយក្នុងការចែករំលែកចំណេះដឹងនិងការអនុវត្តល្អ ៗ របស់ខ្ញុំជាមួយពួកគេនិងណែនាំពួកគេ
ឱ្យអនុវត្តគម្រោងសំខាន់ៗដោយខ្លួនឯង។