ដឺម៉ា ហាយដ្រា

ស្បែកស្រស់ថ្លាទន់រលោងឡើងវិញនិងមានសំណើមបានយូរអង្វែង

ដឺម៉ា ហាយដ្រា ងាយស្រួលប្រើ ៣ ជំហានដែលត្រូវបានបង្កើតឡើងយ៉ាងពិសេសដើម្បីផ្តល់នូវសំណើមបានយ៉ាងល្អនិងយូរអង្វែងដល់ស្បែកគ្រប់ប្រភេទ។សកម្មភាព ៣ យ៉ាង ព្រមគ្នារបស់ ដឺម៉ាហាយដ្រា គឺផ្តល់សំណើមដល់ស្បែក ជួសជុលកោសិការស្បែក ស្តារសុខភាពស្បែកឡើងវិញជាមួយនឹងសារធាតុផ្សំដ៏ល្អឥតខ្ចោះ ៣ យ៉ាងរបស់ដឺម៉ាហាយដ្រា ធ្វើអោយសំណើមជ្រាបចូលដល់ស្រទាប់ស្បែកជ្រៅដែលធ្វើអោយស្បែកស្រស់ថ្លាជាងមុននិងមានសំណើមរហូតដល់២៤ម៉ោង។

ហ្វូមលាងសំអាត
ជាហ្វូមលាងសំអាតដែលបន្ថែមនូវភាពទន់រលោងនិងភាពស្រស់ថ្លាដល់ផ្ទៃមុខ និងមានផ្ទុកនូវ សារធាតុអាមីណូ អាស៊ីដ ដែលជួយដល់ការលាងសំអាតស្បែកមុខបានយ៉ាងស្រទន់ទាំងធ្វើអោយស្បែកមុខទន់រលោងនិងស្រស់ថ្លាបន្ទាប់ពីលាងសម្អាត។

ស្ព្រៃបាញ់ផ្តល់សំណើមដល់ស្បែកមុខដឺម៉ាហាយដ្រា
គឺជាស្ព្រៃដែលបង្កើតឡើងដោយភាពច្នៃប្រឌិតខ្ពស់អាចជួយស្ដារឡើងវិញនូវពន្លឺធម្មជាតិរបស់ស្បែកធ្វើអោយស្បែកមុខស្រស់ថ្លា និង ពង្រឹងការលូតលាស់នៃកោសិកាស្បែក។ រូបមន្តដែលមានផ្ទុកនូវសារធាតុសំណើមបានយូរដែលល្អបំផុតដើម្បីការពារស្បែកដែលស្ងួតមានប្រសិទ្ធិភាពខ្ពស់ក្នុងការផ្តល់សំណើម។

ឡេកាពារស្បែកមុខ ដឺម៉ា ហាយដ្រា
ជាតិសំណើមដ៏ស្រាលស្រទន់នៃដឺម៉ាហាយដ្រានាំមកនូវភាពម៉ដ្ឋរលោងដល់ស្បែក។ ការរួមបញ្ចូលគ្នានៃសមាសធាតុសំណើមអាមីណូអាស៊ីតដែលមានតែមួយគត់អាចជួយស្តារស្ថានភាពស្បែកអោយមានសុខភាពល្អឡើងវិញ។ សារធាតុប្រេងគ្រាប់ម៉ាកាដាមៀ (Macadamia) អាចជ្រាបចូលយ៉ាងលឿនទៅក្នុងស្រទាប់ស្បែកដោយសារធាតុemollient សំណើមពីធម្មជាតិ ដែលផ្តល់អោយស្បែកមុខភ្លឺទន់រលោងនិងមានផាសុកភាព។

ក្រែមផ្តល់សំណើមដល់ស្បែកមុខ ដឺម៉ា ហាយដ្រា
ផ្តល់សំណើមដ៏សម្បូរបែបដល់ការថែបំប៉នស្បែក និង បន្ទន់ស្បែកមុខ។ រូបមន្តដ៏អស្ចារ្យជួយរក្សាជាតិសំណើមដល់ស្បែកមុខ។ មានផ្ទុកនូវប្រេង Squalane ដែលជាសារធាតុ emollient ចេញពីធម្មជាតិជួយរក្សាសំណើមនិងការពារស្បែកប្រឆាំងនឹងភាពស្ងួតនិងកម្តៅថ្ងៃ។

អត្ថប្រយោជន៍

  1. ១ សមស្របគ្រប់សភាពស្បែក ( លើកលែងតែស្បែកដែលមានជាតិខ្លាញ់ខ្លាំង )
  2. ២ អាចប្រើបានចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ
  3. ៣ ស្បែកទន់ ភ្លឺថ្លា និងមានសំណើម
  4. ៤ ស្បែកម៉ត់ទន់រលោង
  5. ៥ ផ្តល់នូវសំណើមស្រទាប់ស្បែកកាន់តែជ្រៅ

សារធាតុផ្សំ

បច្ចេកវិទ្យាពីធម្មជាតិ ៣យ៉ាង សារធាតុដែលធ្វើអោយស្បែកទន់រលោង និង សារធាតុផ្សំសកម្មដែលមានមានប្រសិទ្ធភាពខ្ពស់

  • ១ ចម្រាញ់ចេញពីសារ៉ាយសមុទ្រ Kjellmaniella Gyrata ពីកោះហុកកៃដូ ដែលជាភ្នាក់ងារផ្តល់សំណើមបានមកពីសារយសមុត្រពណ៌ត្នោតដើម្បីបំពេញបន្ថែម កម្រិតជាតិទឹកដល់ស្បែក។
  • ២ ប៉ាតង់ នីជឺរ៉ូ អូលីហ្គូសាចារាយដ៏របស់ប្រទេសជប៉ុន ថែរក្សាពពួកបាក់តេរីល្អនៃស្បែកដើម្បីអោយស្បែកមានសុខភាពល្អនិងមានកម្រិត pH4.5-5.5 ។
  • ៣ Shiretoko Rausu ពីសមុទ្រទឹកជ្រៅ សំបូរទៅដោយសារធាតុរ៉ែចាំបាច់ដើម្បីស្តារអោយស្បែកមានសំណើមពីធម្មជាតិ (NMF)។

វិធីប្រើ

ហ្វូមលាងសម្អាតស្បែកមុខ ដឺម៉ា ហាយដ្រា (150ml)
ប្រើថ្ងៃនិងយប់ដើម្បីលាងសម្អាតស្បែកមុនពេលប្រើប្រាស់ស្រ្ពៃបាញ់មុខ។ ច្របាច់ហ្វូមលាងមុខ ២ ទៅ ៣ ដងហើយញីលើមុខថ្នមៗជារង្វង់និងចៀសវាងតំបន់ភ្នែក។ បន្ទាប់មកធ្វើការលាងសម្អាតជាមួយទឹក ។

ស្ព្រៃបាញ់មុខ ដឺម៉ា ហាយដ្រា (150ml)
ប្រើពេលថ្ងៃនិងពេលយប់បន្ទាប់ពីលាងសម្អាត។ បាញ់ស្ព្រៃ ៤-៥ ដងក្នុងចម្ងាយពី ២០ ទៅ ៣០ សង់ទីម៉ែត្រលើផ្ទៃមុខ។ តម់ស្រាលៗលើផ្ទៃមុខរហូតដល់ សារធាតុរាវជ្រាបចូលក្នុងស្បែក និងជៀសវាងតំបន់ភ្នែក។

ក្រែមការពារស្បែកមុខ ដឺម៉ា ហាយដ្រា (80ml)
ប្រើនៅពេលព្រឹកបន្ទាប់ពីបានបាញ់ស្រ្ពៃនៅលើផ្ទៃមុខ ។ ច្របាច់ដាក់លើម្រាមដៃរួចលាបបន្តិចម្តង ៗ នៅលើផ្ទៃមុខរហូតទាល់តែសារធាតុរាវត្រូវបានស្រូបចូលក្នុងស្បែកនិងជៀសវាងតំបន់ភ្នែក។

ក្រែមបន្ទន់ស្បែកមុខ ដឺម៉ា ហាយដ្រា (35g)
ប្រើបន្ទាប់ពី បានបាញ់ស្រ្ពៃនៅលើផ្ទៃមុខ ។ លាបបន្តិចម្តង ៗ នៅលើមុខរហូតដល់ក្រែមត្រូវបានស្រូបចូលក្នុងស្បែក និង ជៀសវាងតំបន់ភ្នែក។

ការប្រុងប្រយ័ត្ន: ប្រសិនបើផលិតផលចូលទៅក្នុងភ្នែកសូមលាងជម្រះយ៉ាងហ្មត់ចត់ជាមួយទឹកត្រជាក់។ កុំបន្តរប្រើប្រសិនបើមានការរលាកស្បែក។ រក្សាក្នុងតំបន់ត្រជាក់ស្ងួតឆ្ងាយពីកំដៅនិងពន្លឺថ្ងៃ។

ចំនុៈ

  • ហ្វូមលាងសម្អាតស្បែកមុខ ដឺម៉ា ហាយដ្រា (150ml)
  • ស្រ្ពៃបាញ់មុខ ដឺម៉ា ហាយដ្រា (150ml)
  • ក្រែមការពារស្បែកមុខ ដឺម៉ា ហាយដ្រា (80ml)
  • ក្រែមបន្ទន់ស្បែកមុខ ដឺម៉ាហាយដ្រា (35g)
Derma-Hydra-w

ដឺម៉ា ហាយដ្រា