ទំនួលខុសត្រូវសង្គម


អស់រយៈពេល 21 ឆ្នាំនេះ យើងបាន ផ្តួចផ្តើមជំរុញ សកម្មភាពទទួលខុសត្រូវសង្គម ដើម្បីបង្កើនភាពប្រសើរនៃជីវិតរស់នៅ និងធ្វើឱ្យមានភាពផ្លាស់ប្តូរជាវិជ្ជមាននៅក្នុង និងនៅជុំវិញបរិស្ថានដែលយើង ធ្វើប្រតិបត្តិការ។

មិនកំណត់ថាជាការផ្តួចផ្តើមគំនិតអំពី ការយល់ដឹង ផ្នែកសុខភាព និង អាហារូបត្ថម្ភ, ការផ្តល់ជំនួយសម្រាប់បេសកកម្ម ជួយសង្គ្រោះ គ្រោះមហន្តរាយ, ការរៀបចំ យុទ្ធនាការ រៃអង្គាសប្រាក់ ឬ សម្រាប់ កម្មវិធីសុខុមាលភាព, យើងចូលរួមគ្រប់សកម្មភាពដើម្បីជំរុញឲ្យជីវិតមានភាពប្រសើរ និងផ្តល់នូវឥទ្ធិពលល្អនៅជុំវិញពិភពលោក។

មូលនិធិ អែលខេនត្រូវបានបង្កើតឡើងដើម្បី៖

  • កែលម្អ សុខភាព និង សុខុមាលភាព របស់សហគមន៍
  • កាត់បន្ថយការរងទុក្ខ និងនាំមកនូវ ក្តីសង្ឃឹមដល់ប្រជាជន
  • ផ្តល់សិទ្ធិអំណាច ដល់ជួបការលំបាកនិង ក្រីក្រ

យើងធ្វើការទំនាក់ទំនងជាមួយ អង្គការដៃគូ និង មនុស្សរបស់យើង ដើម្បី ដឹកនាំ កម្មវិធីសម្រាប់ ការអភិវឌ្ឍ ក្រុមគ្រួសារ សហគមន៍និង ប្រទេសជាតិ។

តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់ពួកគេយើង នឹងបន្តជួយ មនុស្សរស់នៅក្នុងជីវិតដែលល្អប្រសើរជាងមុន , អភិវឌ្ឍតម្រូវការ សេដ្ឋកិច្ចនិងសង្គម និង ការពង្រឹង មូលដ្ឋានគ្រឹះអប់រំ ត្រឹមត្រូវដើម្បីទទួលបាន សមិទ្ធិផលកាន់តែច្រើន នៅក្នុងជីវិត។

មូលនិធិ អែលខេន

  • ការជួយសហគមន៍
  • សមាគម សិល្បៈ និង វប្បធម៌

បេះដូងនិងព្រលឹង របស់ប្រជាជាតិមួយ ស្ថិតនៅក្នុង ប្រជាជនរបស់ខ្លួន ហើយនេះ គឺជាធាតុ យ៉ាងខ្លាំងដែលយើង កំពុងអភិវឌ្ឍ នៅទូទាំង ប្រទេសក្នុងតំបន់ និងពិភពលោក។

ក្នុងចំណោម ការខិតខំរបស់យើង ក្នុងការផ្តល់នូវ សេចក្ដីស្រឡាញ់ សេចក្ដីមេត្ដាករុណា និងបេះដូង ក្នុងការជួយ សហគមន៍ រួមមាន:

គំនិតផ្តួចផ្តើមអំពី សុខភាពនិង អាហារូបត្ថម្ភ

ការរៀបចំកម្មវិធីបរិច្ចាគឈាមដែលប្រព្រឹត្តទៅទូទាំងប្រទេស ; ការរៃអង្គាសប្រាក់ សម្រាប់កម្មវិធីថ្នាក់ជាតិស្តីអំពី ការយល់ដឹងអំពី ជំងឺមហារីក

បេសកកម្ម ជួយសង្គ្រោះ គ្រោះមហន្តរាយ

យុទ្ធនាការ រៃអង្គាសប្រាក់សម្រាប់ មូលនិធិ មនុស្សធម៌ Nanyang JE ដើម្បីគាំទ្រដល់ កសិករដែលបានបាត់បង់ជីវភាពរស់នៅរបស់ពួកគេ ក្នុងអំឡុងពេលគ្រោះអាសន្ន ជំងឺរាតត្បាត, និង ការឧបត្ថម្ភជាស្បៀងអាហារ សំភារៈដែលចាំបាប់ ដល់ជនរងគ្រោះពីទឹកជំនន់ដ៍សាហាវដែលកើតមានក្នុង ប្រទេសម៉ាឡេស៊ី។

យុទ្ធនាការ សុខុមាលភាព

ការរៃអង្គាសប្រាក់ សម្រាប់កុមារ ដែលកំពុងសិក្សា ហើយ រស់នៅក្នុងស្ថានភាពក្រីក្រ នៅទូទាំងប្រទេស ; ទស្សនកិច្ច ចែករំលែកអាហារ និង សេចក្ដីស្រឡាញ់ ក៍ដូចជាភាពរីករាយ នៅអង្គការ កុមារកំព្រា ចាស់ជរា និង អង្គការសប្បុរសជននានា នៅទូទាំងប្រទេស។

OACA

ការអភិរក្ស បេតិកភ័ណ្ឌ វប្បធម៍ ដ៍សំបូរបែប

សមាគម សិល្បៈ និងវប្បធម៍ (OACA) ជា មជ្ឈមណ្ឌល មិនរកប្រាក់ចំណេញមួយ ដែលបានបង្កើតឡើង ដើម្បីអភិរក្ស បេតិកភណ្ឌ និងវប្បធម៌ ក្នុងតំបន់អាស៊ី , ផ្តល់នូវ វេទិកា អប់រំ និងបណ្តុះទេពកោសល្យនានា។

OACA លើកទឹកចិត្តលើការកោតសរសើរ នៃសិល្បៈ វប្បធម៌ ដោយ៖

  • ការធ្វើឱ្យសិល្បៈ អាចជ្រាបចូលទៅដល់មនុស្សគ្រប់គ្នា
  • ជាខឿនផ្សាភ្ជាប់ វប្បធម៌ ជាមួយ ការអប់រំ
  • ពង្រឹងចំនេះដឹងស្នាដៃសិល្បៈ តាមរយៈការ ស្រាវជ្រាវ
  • ការប្រមូល និងអភិរក្ស បេតិកភ័ណ្ឌ វប្បធម៌ និង សិល្បៈ

 

OACA នេះមានគោលបំណង ដើម្បីក្លាយជាចំណុចបង្គោល នៃការសន្ទនា រវាង វប្បធម៌ចំរុះ ក្នុងបែបបទ សិល្បៈ។

យើងសម្រេចកិច្ចការទាំងអស់នេះតាមរយៈ ការតាំងពិព័រណ៍ តម្រូវសម្រាប់ គ្រប់ស្រទាប់វណ្ណៈក្នុងសង្គម , កម្មវិធីអប់រំ យុទ្ធសាស្ត្រ និង ដោយកាផ្តល់នូវ ទម្រង់ និងវេទិកាត្រឹមត្រូវ ដែលជាកន្លែងដែល សិល្បករ ជើងចាស់និង អ្នកជំនាញ អាចផ្តួចផ្តើម គំនិត សុន្ទរកថា ការចែករំលែកអំពី សិល្បៈ ភាពប៉ិនប្រសព្វ និង គំនិតច្នៃប្រឌិតនានា។