លក្ខខណ្ឌក្នុងការប្រើប្រាស់

1. ការទទួលស្គាល់ និងការយល់ស្របនឹងលក្ខខណ្ឌ

លក្ខខណ្ឌក្នុងការប្រើប្រាស់នេះអនុវត្តទៅលើគេហទំព័ររបស់ Elken ដែលមានអាសយដ្ឋាន www.elkenglobal.com និងគេហទំព័រដទៃទៀតដែលពាក់ព័ន្ធជាមួយនឹងwww.elkenglobal.com របស់ Elken សាខានានា និងសាខាដែលពាក់ព័ន្ធរបស់វា ដែលក្នុងនោះមានដូចជាគេហទំព័ររបស់ Elken នៅជុំវិញពិភពលោក (ជារួមទៅ គឺគេហទំព័រ)។ គេហទំព័រនេះជាទ្រព្យសម្បត្តិរបស់ Elken Global Sdn Bhd (“Elken”)។ គេហទំព័រនេះជាកម្មសិទ្ធិរបស់ និងប្រតិបត្តិដោយ Elken។ ការប្រើប្រាស់គេហទំព័រនេះត្រូវបានគ្រប់គ្រងដោយលក្ខខណ្ឌដែលត្រូវបានរៀបចំឡើងនៅទីនេះ និងគោលការណ៍ឯកជនភាព ដែលអាចរកមើលបាននៅលើគេហទំព័រ http://www.elkenglobal.com/privacy-policy/។ លក្ខខណ្ឌទាំងនេះអាចត្រូវបានកែប្រែ ឬកែសម្រួលទៅតាមពេលវេលាដោយពុំមានការជូនដំណឹងជាមុនឡើយ។ អ្នកត្រូវបានសំណូមពរឲ្យអានលក្ខខណ្ឌនេះដោយមានការប្រុងប្រយ័ត្ន។ តាមរយៈការប្រើប្រាស់គេហទំព័រ និងទំព័រណាមួយនេះ អ្នកពុំអាចបដិសេធ និងយល់ស្របក្នុងការប្រកាន់ខ្ជាប់លក្ខខណ្ឌខាងក្រោមនេះដោយគ្មានលក្ខខណ្ឌ។ ប្រសិនបើអ្នកមិនស្របទេនោះ សូមមេត្តាកុំប្រើប្រាស់គេហទំព័រ និងទំព័រណាមួយឲ្យសោះ។ ការបន្តការប្រើប្រាស់របស់អ្នកទៅលើគេហទំព័រនេះជាមូលដ្ឋានបញ្ជាក់ពីការយល់ស្របរបស់គេជាមួយលក្ខខណ្ឌនានាដែលមានចែងនៅទីនេះ និងការកែប្រែជាបន្តបន្ទាប់ទៀតដែលអាចនឹងត្រូវបានធ្វើឡើងដោយ Elken ទៅតាមពេលវេលា។

2. ច្បាប់គ្រប់គ្រង

ការប្រើប្រាស់គេហទំព័រ និងទំព័រណាមួយដែលមាននៅទីនេះ ត្រូវបានគ្រប់គ្រង និងអធិប្បាយដោយយោងទៅតាមច្បាស់នៃប្រទេសម៉េឡេស៊ី ហើយអ្នកគួរគោរពតាមច្បាប់តុលារនៃប្រទេសម៉ាឡេស៊ី។

3. ការប្រើប្រាស់លក្ខណៈអន្តរជាតិ

គេហទំព័រនេះត្រូវបានគ្រប់គ្រង និងផ្ដល់ជូនដោយការសម្របសម្រួលរបស់ Elken នៅក្នុងប្រទេសម៉ាឡេស៊ីតែប៉ុណ្ណោះ។ មិនមានការដំណាងត្រូវបានធ្វើឡើង ដែលថាគេហទំព័រនេះគឺត្រឹមត្រូវ និង/ឬ អាចប្រើប្រាស់បាននៅទីតាំងដទៃទៀតនោះទេ។ ប្រសិនបើអ្នកប្រើប្រាស់គេហទំព័រចេញពីយុត្តាធិការផ្សេងទៀត តាមឆន្ទៈរបស់អ្នក និងយល់ព្រមអនុលោមតាមច្បាប់ និងបទបញ្ញត្តិដែលអាចអនុវត្តបាននៅក្នុងតំបន់ នៅក្នុងប្រទេស និងក្រៅប្រទេសដែលជាប់ទាក់ទងនឹងការគ្រប់គ្រងអនឡាញ មាតិកាលើអ៊ីនធឺណេត និងការបញ្ជូនបច្ចេកទេសទិន្នន័យជាក់លាក់ដែលត្រូវបាននាំចេញពីប្រទេសដែលអ្នករស់នៅ។

4. គោលបំណងក្នុងការប្រើប្រាស់

គេហទំព័រនេះគឺសម្រាប់គោលបំណងនៃការប្រើប្រាស់ចំនួនពីរដែលមានការប្រើប្រាស់សម្រាប់ការអប់រំ និងសម្រាប់មុខជំនួញ អាស្រ័យហេតុនេះវាមិនមែនសម្រាប់បុគ្គលដែលមានអាយុក្រោម13ឆ្នាំនោះទេ។ ប្រសិនបើអ្នកមានអាយុក្រោម13ឆ្នាំ អ្នកគួរទទួលបានការអនុញ្ញាតពីឪពុកម្ដាយ អាណាព្យាបាល ឬមនុស្សពេញវ័យដែកទទួលខុសត្រូវសម្រាប់អ្នក ដើម្បីប្រើប្រាស់គេហទំព័រនេះ។

5. ព័ត៌មានដែលយើងពិនិត្យ ឬប្រមូលតាមរយៈបច្ចេកវិទ្យា

ក. ព័ត៌មានលើការប្រើប្រាស់គេហទំព័រ

នៅពេលអ្នកចូលមកកាន់គេហទំព័រនេះ យើងប្រមូលព័ត៌មានអំពីការប្រើប្រាស់គេហទំព័រនេះ ដែលមានដូចជាប្រភេទម្មវិធីប្រើអ៊ីនធឺណេត ភាសាកម្មវិធី ប្រទេសទម្រង់កម្មវិធី ចំនួននៃការចុច ឈ្មោះកម្មសិទ្ធិ ទំព័រដែលត្រូវបានមើល រយៈពេលនៃការចំណាយទៅលើទំព័រជាក់លាក់ណាមួយ កាលបរិច្ឆេទ និងពេលវេលានៃការស្នើរសុំរបស់អ្នក ព័ត៌មានអ្នកផ្ដល់សេវាកម្ម អាសយដ្ឋាន IP គេហទំព័រដែលអ្នកមកពី និងគេហទំព័រដែលអ្នកប្រើប្រាស់។ ត៌មានលើការប្រើប្រាស់គេហទំព័រគឺជាកត្តាអនាមិក ដែលមានន័យថា វាមិនមានផ្ទុកឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ អ៊ីមែល ឬព័ត៌មានដទៃទៀតដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នក។ ទោះបីជាយ៉ាងនេះក្ដី យើងអាចភ្ជាប់ត៌មានលើការប្រើប្រាស់គេហទំព័រនេះ ទៅនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក (បើមាន) និងធ្វើដំណើរការដូចគ្នាដោយយោងទៅតាមគោលបំណង ដូចដែលបានចែងនៅក្នុងកំណត់សម្គាល់ឯកជនភាព Elken។

យើងអាចប្រើប្រាស់តិចនិកផ្សេងៗទៀត ដើម្បីតាមដានលំនាំនៃការប្រើប្រាស់អនឡាញរបស់អ្នក ដោយមិនបញ្ចេញឈ្មោះ (ជាឧទាហរណ៍ ជាទម្រង់បុគ្គលដែលមិនអាចកំណត់អត្តសញ្ញាណបាន) នៅលើគេហទំព័រ ឬលើអ៊ីមែលរបស់យើងដែលផ្ញើទៅកាន់អ្នក។

អ្នកបង្ហោះព័ត៌មានរបស់អ្នកនៅលើគេហទំព័រដោយមានទំនួលខុសលើខ្លួនឯង និងមានភាពទទួលខុសត្រូវចំពោះមុខច្បាប់។ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះមុខច្បាប់ ឬត្រូវទទួលខុសត្រូវសម្រាប់ការបង្ហោះព័ត៌មានដោយអ្នក ឬតាមរយៈនរណាម្នាក់ដែលបង្ហោះជូនអ្នកនោះទេ។

ថ្វីបើយើងអនុញ្ញាតឲ្យអ្នកកំណត់ជម្រើសឯកជនភាព ដែលកម្រិតការប្រើប្រាស់ទំព័ររបស់អ្នកក៏ដោយ សូមយល់ដឹងថាគ្មានវិធានការណ៍សុវត្ថិភាពណាមួយ ដែលឥតខ្ចោះ ឬមិនអាចទម្លោះចូលបាននោះទេ។
យើងនឹងមិនទទួលខុសត្រូវចំពោះមុខច្បាប់ ឬត្រូវទទួលខុសត្រូវចំពោះការជៀសវាងទៅលើការកំណត់ឯកជនភាព ឬវិធានការណ៍សុវត្ថិភាពណាមួយដែលមាននៅលើគេហទំព័រនោះទេ។

អ្នកយល់ដឹង និងទទួលស្គាល់ថា ច្បាប់ចម្លងនៃព័ត៌មាននៅតែអាចមើលបាននៅក្នុង cache និងទំព័រដែលត្រូវបានរក្សាទុក ថ្វីបើក្រោយពេលវាត្រូវបានលុបចោលក៏ដោយ។

ខ. Cookies និង Clear gifs

ដើម្បីឲ្យមានការយល់ដឹងកាន់តែប្រសើរពីអ្វី ដែលអ្នកធ្វើក្នុងអំឡុងពេលអ្នកស្ថិតនៅលើគេហទំព័ររបស់យើង យើងប្រើប្រាស់លក្ខណៈមួយរបស់កម្មវិធីប្រើអ៊ីនធឺណេតគឺ Cookie។ Cookie គឺជាឯកសារទិន្នន័យតូចៗដែលត្រូវបានផ្ទុកដោយកម្មវិធីប្រើអ៊ីនធឺណេតនៅលើកុំព្យូទ័ររបស់អ្នក។ វាត្រូវបានប្រើប្រាស់ដើម្បីធ្វើសកម្មភាពមួយចំនួនដូចជាការមើលពីរបៀបដែលអ្នកប្រើប្រាស់គេហទំព័ររបស់យើង ហើយចងចាំនៅពេលអ្នកត្រលប់មកប្រើប្រាស់ម្ដងទៀត។ ប្រការនេះវាជួយយើងគេហទំព័រយើងកាន់តែប្រសើរ ជួយផ្ដល់ឲ្យការបម្រើសេវាអតិថិជនឲ្យកាន់តែប្រសើរ សម្របសម្រួលការប្រើប្រាស់អ៊ីនធឺណេតរបស់អ្នក និងសម្របសម្រួលការផ្ដល់ជូនសម្រាប់អ្នក ដោយផ្អែកលើការចង់បានផ្ទាល់ខ្លួន និងប្រវត្តិប្រើប្រាស់កម្មវិធីប្រើអ៊ីនធឺណេតនៅរបស់អ្នក។

យើងក៏ប្រើប្រាស់ Clear gifs (ស្គាល់ម្យ៉ាងទៀតថា Web beacon ឬ Web bug) នៅលើគេហទំព័ររបស់យើង និងអ៊ីម៉ែលរបស់យើង។ Clear gif គឺជារូបភាពក្រាហ្វិកភិចសែលដែលស្ទើរតែអាចមើលឃើញនៅលើគេហទំព័រ ឯកសារផ្អែកលើគេហទំព័រ ឬសារអេឡិចត្រូនិក។ វាជួយឲ្យយើងអាចធ្វើអ្វីជាច្រើនដូចជាការមើល URL របស់គេហទំព័រដែល Clear gif បានបង្ហាញខ្លួន ហើយពេលវេលាដែលគេហទំព័រ ឬអ៊ីមែលកំពុងសាកសួរត្រូវបានបង្ហាញ។ Clear gif នៅក្នុងអ៊ីមែលជួយឲ្យយើងបញ្ជាក់ពីការទទួល និងការឆ្លើយតប អ៊ីមែលរបស់យើង ដែលរួមបញ្ចូលទាំងអ្វីដែលអ្នកផ្ញើបន្តទៅកាន់មិត្តភក្ដិ គ្រួសារ ហើយពួកវាជួយបង្កើតឲ្យមានការសម្របផ្ទាល់ខ្លួនកាន់តែខ្លាំងទៅលើបទពិសោធន៍ក្នុងការអនឡាញ។ សរុបទៅ បច្ចេកវិទ្យាទាំងនេះអាចត្រូវបានប្រើប្រាស់ដើម្បីជួយយើងឲ្យបានឃើញថា បទពិសោធន៍ទំនាក់ទំនងរបស់អ្នកប្រើប្រាស់លើបណ្ដាញអនឡាញរបស់យើង ឧទាហរណ៍ដូចជា ដោយរក្សាការតាមដានចំនួនដងនៃវីដេអូ វីជីដ ឬឧបករណ៍ផ្សព្វផ្សាយនានាទៀតដែលត្រូវបានប្រើប្រាស់ ឬភ្ជាប់នៅលើគេហទំព័របណ្ដាញសង្គម ហើយនៅលើគេហទំព័របណ្ដាញសង្គមណាដែលវាត្រូវបានភ្ជាប់ ដោយផ្អែកលើការស្នើរសុំដែកត្រូវបានផ្ញើមកកាន់គេហទំព័ររបស់យើង។ Cookies និង Clear gifs ក៏អនុញ្ញាតឲ្យយើងទាក់ទងការប្រើប្រាស់គេហទំព័រ ឬការផ្លាស់ប្ដូរព័ត៌មានរបស់អ្នក ជាមួយព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានផ្ដល់ឲ្យ (ដូចជាឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ និងអ៊ីមែល)។ យើងទាក់ទងនឹងព័ត៌មានទាំងនេះសម្រាប់តែគោលបំណងរបស់យើងតែប៉ុណ្ណោះ៖ គឺដើម្បីផ្ដល់ផលិតផល សេវាកម្មទៅអ្នក ដើម្បីធ្វើឲ្យជំនួញរបស់យើងមានភាពប្រសើរឡើង ដើម្បីទាក់ទងសម្រេចជំនួញរបស់យើង និងដើម្បីធ្វើទៅផ្សារផលិតផល និងសេវាកម្មរបស់យើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជាអ៊ីមែល ការផ្សាយពាណិជ្ជកម្មតាមទូរសព្ទ និងការផ្ញើអ៊ីមែលដោយផ្ទាល់។ ជាឧទាហរណ៍ យើងក៏អាចប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីកំណត់ថាតើអ្នកចាប់អារម្មណ៍ក្នុងការចូលរួមព្រឹត្តិការណ៍ពិសេសៗឬអត់ ដោយផ្តល់ការជ្រើសរើសរបស់អ្នក។ លទ្ធផលចុងក្រោយគឺទទួលបានបទពិសោធន៍កាន់តែសម្រប ដែលតម្រូវទៅនឹងតម្រូវការ និងអ្វីដែលអ្នកចង់បាន។

របៀបដែលយើងប្រើប្រាស់ព័ត៌មាននេះ៖

អ្នកផ្ដល់សេវាកម្មជនទីបីជួយយើងក្នុងការវិភាគគេហទំព័រ និងការនិយមរបស់អ្នកប្រើប្រាស់គេហទំព័ររបស់យើង ហើយគេក៏អាចជួយយើងក្នុងការផ្ដល់ពាណិជ្ជកម្មជូនអ្នកអំពីផលិតផលរបស់យើងតាមរយៈបដាពាណិជ្ជកម្ម នៅពេលអ្នកចូលទៅកាន់គេហទំព័រដទៃទៀត (ជារឿយៗវាត្រូវបានគេស្គាល់ថា “បណ្ដាញពាណិជ្ជកម្មអនឡាញ”)។ ខាងក្រោមនេះផ្ដល់ព័ត៌មានកាន់តែច្រើនអំពីអ្នកផ្ដល់សេវាទាំងនេះ និងជម្រើសនានាដែលអ្នកមានដែលសមទៅនឹងសេវាកម្មរបស់ពួកគេ។

ក. ការវិភាគ

យើងចុះកុងត្រាជាមួយក្រុមហ៊ុនវិភាគដើម្បីឲ្យមានការយល់ដឹងកាន់តែប្រសើរ ក្នុងការប្រើប្រាស់របស់អ្នកទៅលើគេហទំព័ររបស់យើង ហើយសមត្ថភាពគេហទំព័រដែលអាចភ្ជាប់វីជីដបាន។ ពួកគេអាចធ្វើវាទៅបានដោយប្រើប្រាស់បច្ចេកវិទ្យាមួយចំនួន ឬទាំងអស់ដែលបកស្រាយនៅក្នុងព័ត៌មានដែលយើងពិនិត្យ ឬប្រមូលតាមរយៈបច្ចេកវិទ្យា។

ខ. ការផ្សាយពាណិជ្ជកម្ម

យើងអាចចុះកុងត្រាជាមួយក្រុមហ៊ុនផ្សាយពាណិជ្ជកម្មបុគ្គលទីបីដែលជាលទ្ធផល ពួកគេប្រមូលព័ត៌មានដែលមិនមានអត្តសញ្ញាណផ្ទាល់ខ្លួន ដោយដាក់ Cookies នៅលើកម្មវិធីបើកអ៊ីនធឺណេតរបស់អ្នកនៅពេលអ្នកចូលមកកាន់គេហទំព័ររបស់យើង។ ក្រុមហ៊ុនទាំងនេះអាចប្រើប្រាស់ព័ត៌មាន (ដែលមិនរាប់បញ្ចូលទាំងឈ្មោះ អាសយដ្ឋាន អ៊ីមែល ឬលេខទូរសព្ទរបស់អ្នក) អំពីការចូលមកកាន់គេហទំព័ររបស់អ្នកដើម្បីផ្ដល់ការផ្សាយពាណិជ្ជកម្មរបស់យើងនៅលើគេហទំព័រនេះ និងគេហទំព័រដទៃទៀតតាមរយៈរយៈបណ្ដាញផ្សាយពាណិជ្ជកម្មអនឡាញរបស់ពួកគេ។ ក្រុមហ៊ុនទាំងនេះក៏ផ្ដល់ព័ត៌មានទាំងនេះមកពួគយើង ដែលជាលទ្ធផលពួកយើងប្រើវាដើម្បីស្ទង់មើលថាតើការផ្សាយពាណិជ្ជកម្មរបស់យើងមានប្រសិទ្ធភាពកម្រិតណាស។

6. ការមិនទទួលខុសត្រូវ និងកម្រិតនៃភាពទទួលខុសត្រូវ

ព័ត៌មាន ផលិតផល និងសេវកម្មដែលមាននៅលើគេហទំព័រនេះអាចមានភាពមិនច្បាស់លាស់ ឬការសរសេរខុស។ ការផ្លាស់ប្ដូរនឹងត្រូវបានបន្ថែមទៅតាមពេលវេលាទៅកាន់ព័ត៌មាន និងមាតិកានានា។ Elken មានសិទ្ធិគ្រប់ពេលវេលា និងទៅតាមការប្រុងប្រយ័ត្ន ដោយមាន ឬមិនមានការកត់ចំណាំ ដើម្បីកម្រិត បន្ថែម ឬលុបចោលលក្ខខណ្ឌ និងគោលការណ៍ឯកជនភាពទាំងមូល ឬដោយផ្នែក។

គ្រប់ព័ត៌មានទាំងអស់នៅទីនេះមិនត្រូវបានប៉ុនប៉ងដើម្បីធ្វើរោគវិនិច្ឆ័យ ព្យាបាល ឬការធ្វើឲ្យសះស្បើយ ជំនួស ឬប្ដូរដំបូន្មាននៃការពីគុណវុឌ្ឍិវិជ្ជាជីវៈវេជ្ជសាស្ត្រនោះទេ។ រាល់ការធ្វើតេស្តត្រូវបានរៀបចំឡើងតាមរយៈមូលដ្ឋានការសាកល្បងសំណាកយ៉ាងដិតដល់ ហើយមនុស្សផ្សេងៗគ្នាអាចទទួលបានបទពិសោធន៍ប្រិតកម្ម និងអត្ថប្រយោជន៍ខុសៗគ្នា។ រាល់ព័ត៌មានទាំងឡាយគឺត្រឹមត្រូវនៅពេលដែលមាតិកាធ្វើបច្ចុប្បន្នភាព ហើយនៅតែជាទ្រព្យរបស់ Elkrn Global Sdn. Bhd។ រាល់ការយកចិត្តទុកដាក់យ៉ាងសមរម្យត្រូវបានធ្វើឡើងដើម្បីធានាថាព័ត៌មានមានភាពច្បាស់លាស់ ហើយក្រុមហ៊ុននឹងមិនទទួលខុសត្រូវសម្រាប់ការមានកំហុស ភាពមិនច្បាស់លាស់ និង/ឬការដកព័ត៌មាន ឬការបង្ហាញ និងការបញ្ចេញយោបល់ណាមួយចេញ។ ការប្រឹក្សា ការដាក់ផលិតផល ការបញ្ជាក់គុណភាព និង/ឬបដ្ឋិលេខណាមួយដែលមានផ្ទុកនៅលើគេហទំព័រនេះមិនគួរត្រូវបានជំនួសជាមួយដំបូន្មានវេជ្ជសាស្ត្រ រោគវិនិច្ឆ័យ ឬការព្យាបាលឡើយ ហើយអ្នកជានិច្ចកាលគួរប្រឹក្សាជាមួយអ្នកប្រកបវិជ្ជាជីវៈឯករាជ្យត្រឹមត្រូវ មានដួចជាវេជ្ជបណ្ឌិត ឬមន្ត្រី/អ្នកជំនាញខាងផ្នែកវេជ្ជសាស្ត្រ សម្រាប់ការប្រឹក្សាជាក់លាក់សមទៅតាមសុខភាព សុខមាលភាព ស្ថានភាព ការស្នើរសុំ ឬតម្រូវការនានារបស់អ្នក។ សូមកុំពន្យារពេលក្នុងការស្វែងរកការព្យាបាល ឬការប្រឹក្សាប្រកបដោយវិជ្ជាជីវៈ ដោយសារអ្វីមួយដែលអ្នកបានឃើញនៅលើគេហទំព័រនោះឡើយ។ ប្រសិនបើអ្នកគិតថាអ្នកមានបញ្ហាវេជ្ជសាស្ត្របន្ទាន់ សូមទាក់ទងទៅកាន់វេជ្ជបណ្ឌិតរបស់អ្នកភា្លមៗ។

ព័ត៌មាន និង/ឬសម្ភារៈនានាត្រូវបានផ្ដល់ជូនអ្នកក្នុងករណីជា “ពេលបច្ចុប្បន្ន” និងក្នុងករណីជា “ពេលដែលមាន”។ Elken មិនធ្វើការដំណាង ឬការធានា មិនថាការបង្ហាញ ឬការបញ្ជាក់ ជាករណីពេញលេញ ការទទួលខុសត្រូវ ភាពច្បាស់លាស់ ភាពសមស្រប តាមពេលវេលានៃព័ត៌មាន សេចក្ដីថ្លែង មាតិកា សម្ភារៈ ក្រាហ្វិកដែលពាក់ព័ន្ធជាមួយផលិតផល និង/ឬសេវាកម្មដែលមានផ្ទុកនៅទីនេះឡើយ។ Elken គួរព្យាយាមសាកល្បង ប៉ុន្តែមិនមែនមានកាតព្វកិច្ចដើម្បីកែតម្រូវភាពមិនច្បាស់លាស់ កំហុស ការដកចេញ ឬការសរសេរខុសណាមួយនៅក្នុងព័ត៌មានដែលត្រូវបានដាក់នៅលើគេហទំព័រ ហើយព័ត៌មានប្រភេទនោះដែលរួមបញ្ចូលទាំងព័ត៌មានទាក់ទងនឹងតម្លៃ និងភាពរកបានរបស់ទំនិញអាចត្រូវបានផ្លាស់ប្ដូរ កែប្រែ ឬធ្វើបច្ចុប្បន្នភាពដោយគ្មានការកំណត់ចំណាំជាមុននោះទេ។

Elken មិនគួរទទួលខុសត្រូវមុខច្បាស់ និងមិនមានទំនួលខុសត្រូវសម្រាប់ការប្រើប្រាស់ដែលមិនមានការអនុញ្ញាត ឬការផ្លាស់ប្ដូរណាមួយសម្រាប់សម្ភារៈ ឬទិន្នន័យដែលត្រូវបានផ្ញើ ឬទទួល ឬមិនត្រូវបានផ្ញើ និងទទួល ឬការប្រតិបត្តិការណាមួយដែលត្រូវបានបញ្ចូលទៅក្នុង ឬតាមរយៈគេហទំព័រ។ Elken មិនគួរមានទំនួលខុសត្រូវ ឬការទទួលខុសត្រូវចំពោះមុខច្បាប់សម្រាប់មាតិកាបែបគំរាមកំហែង ប្រមាថ អាគ្រាម វាយប្រហារ ឬមិនស្របច្បាស់នោះទេ ឬដឹកនាំភាគីទៃទៀត ឬការរំលោភសិទ្ធិអ្នកដទៃ ដែលរួមមានសិទ្ធិកម្មសិទ្ធិបញ្ញា។ Elken មិនគួរមានទំនួលខុសត្រូវ ឬការទទួលខុសត្រូវចំពោះមុខច្បាប់សម្រាប់មាតិកាណាមួយដែលត្រូវបានផ្ញើដោយប្រើប្រាស់គេហទំព័រនេះដោយភាគីទីបីនោះឡើយ។

ដើម្បីបង្កើនវិសាលភាពដែលត្រូវបានអនុញ្ញាតដោយច្បាប់ ដរាបណាមិនទាន់មានភាពច្បាស់លាស់ Elken សូមមិនទទួលខុសត្រូវរាល់ការដំណាង និងការធានានានានូវរាល់ប្រភេទ មិនថាវាជាការបង្ហាញ ឬការបញ្ជាក់ ដែលរួមបញ្ចូល តែមិនកំណត់ទៅលើការដំណាង ឬមតិដែលត្រូវបានបញ្ចេញដោយអ្នកប្រើប្រាស់/អតិថិជន ផលិតផលដែលមានគុណភាព ឬសមរម្យសម្រាប់គោលបំណងច្បាស់លាស់មួយ ការមិនរំលោភបំពានសិទ្ធិកម្មសិទ្ធិបញ្ញា ឬសិទ្ធិជាម្ចាស់ផ្សេងៗទៀត។ លើសពីនេះទៀត Elken មិនអះអាង ធានា ឬធ្វើការដំណាងណាមួយទាក់ទងនឹងសុវត្ថិភាពគណនី ឬដែលថាគេហទំព័រនេះមិនមានអ្វីដែលធ្វើឲ្យមានការបំផ្លាញ ដែលរួមបញ្ចូល តែមិនកំណត់ទៅលើវីរុសកុំព្យូទ័រ ក្រុមហេកខើ ឬបញ្ហាបច្ចេកទេសដោយអចេតនា ឬដែលថាការចូលទៅកាន់គេហទំព័រនេះនឹងអាចប្រើប្រាស់បានគ្រប់ពេល ដោយមិនមានការរំខាន និងគ្មានបញ្ហានោះទេ។

Elken និងសាខាក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធ អ្នកគ្រប់គ្រង ឬបុគ្គលិកនានាមិនគួរទទួលខុសត្រូវសម្រាប់ការបាត់បង់ ឬការចំណាយ ការខូចខាតផ្សេងៗដែលរាប់បញ្ចូលទាំង ដោយគ្មានកម្រិតទៅលើការបាត់បង់ផលចំណេញ ការចេញសង ឬអនុករណីយ៍ដោយផ្ទាល់ ឬប្រយោល ករណីពិសេស ដោយចៃសន្យ ឬជាបន្តបន្ទាប់ មិនថាវាបណ្ដាលមកពី ឬមានទំនាក់ទំនងជាមួយ៖

  1. ការប្រើប្រាស់ ឬការប្រតិបត្តិរបស់គេហទំព័រនេះ មានការពន្យារពេល ឬមិនអាចប្រើប្រាស់គេហទំព័រនេះបានដោយភាគីណាមួយ និង/ឬ
  2. ការផ្ដល់ជូន ឬបរាជ័យក្នុងការផ្ដល់ជូនសេវាកម្ម ឬព័ត៌មាន ផលិតផល សេវាកម្ម និងក្រាហ្វិកទាក់ទងនានាដែលមានផ្ទុកតាមរយៈគេហទំព័រនេះ មិនថាផ្អែកលើកុងត្រា ការរំលោភបំពានសិទ្ធិ ការទទួលខុសត្រូវតឹងតែង និង/ឬ
  3. ការបរាជ័យ កំហុស ការដកចេញ ការរំខាន ភាពខុសចន្លោះ ការពន្យារពេលក្នុងការបញ្ជូនទិន្នន័យ និង/ឬ
  4. ខ្សែ ឬប្រព័ន្ធណាមួយបរាជ័យ ឬការបង្ហាញខ្លួនរបស់វីរុសកុំព្យូទ័រ ឬបញ្ហាបច្ចេកទេសដោយអចេតនា បើទោះជា Elken និង/ឬ បុគ្គលិក ឬអ្នកដំណាងរបស់ខ្លួនត្រូវបានណែនាំពីលទ្ធភាព ឬភាពអាចទៅរួចនៃការខូចខាត បាត់បង់ ឬការចំណាយបែបនេះក៏ដោយ។

ប្រសិនបើបញ្ញត្តិដែលមាននៅក្នុងលក្ខខណ្ឌទាំងនេះត្រូវបានចាត់ទុកថាអសុពលភាព ឬមិនអាចយកប្រើការបានដោយសារមូលហេតុណាមួយក្រោមដែនសមត្ថកិច្ចរបស់តុលាការ ភាពអសុពលភាព ឬភាពមិនអាចប្រើការបាននេះមិនគួរមានឥទ្ធិពលទៅលើសុពលភាព ឬភាពអាចប្រើការបានសម្រាប់ការផ្ដល់ជូនដែលនៅសេសសល់នៅក្នុងលក្ខខណ្ឌទាំងនេះនោះទេ។ រាល់ការបដិសេធណាមួយដោយ Elken ដើម្បីទទូច ឬជំរុញឲ្យមានការប្រតិបត្តិយ៉ាងហ្មត់ចត់ទៅលើលក្ខខណ្ឌ ឬបញ្ញត្តិណាមួយ ដែលមាននៅទីនេះ មិនគួរត្រូវបានអធិប្បាយជាការបដិសេធនៃការបន្តបំពានធ្លាយ ឬការបំពានដទៃទៀតទៅលើលក្ខខណ្ឌ បញ្ញត្តិ និងសិទ្ធិនោះ។

7. សិទ្ធិកម្មសិទ្ធិបញ្ញា

ដរាបណាមិនបានលើកឡើង មាតិកានៅលើគេហទំព័រនេះគួរជាកម្មសិទ្ធិរបស់ Elken គ្រប់ពេលវេលា ដោយរួមបញ្ចូលទាំង មិនកម្រិតទៅលើ ការរចនារបស់គេហទំព័រ អត្ថបទ ក្រាហ្វិក កម្មវិធី រូបភាព សំឡេង ចម្រៀង វីដេអូ និងលក្ខណៈទំនាក់ទំនង និងអាស្រ័យហេតុនេះក្រុមហ៊ុនគួរតែអាចទទួលបានប្រយោជន៍ទៅតាមវិសាលភាពដែលត្រូវបានអនុញ្ញាតដោយច្បាប់ និងបទបញ្ញត្តិដែលអាចអនុវត្តបានសម្រាប់ការការពារសិទ្ធិរបស់ក្រុមហ៊ុន។

លើកលែងតែការលើកឡើងនៅទីនេះ មាតិកាទាំងនេះមិនត្រូវបានចម្លង ទាញយក បង្ហាញ បង្ហោះ បញ្ជូន ប្រើប្រាស់ ឬផលិតឡើងវិញទាំងមូល ឬតាមផ្នែក ក្នុងរូបភាពណាមួយ ឬគោលបំណងណាមួយ ដរាបណាការយល់ស្របជាមុនសម្រាប់ការប្រើប្រាស់ត្រូវបានផ្ដល់ជូនដោយ Elken។

8. និក្ខិត្ដសញ្ញា

រាល់ឈ្មោះជំនួញ ឈ្មោះកម្មសិទ្ធិ ឈ្មោះនិមិត្តសញ្ញា និមិត្តសញ្ញាជំនួញ ឡូហ្គូ ពាក្យស្លោក និក្ខិត្ដសញ្ញា ឬសញ្ញាសេវាកម្មដែលរួមពាក់ព័ន្ធនឹងឈ្មោះ ELKEN គឺជាទ្រព្យសម្បត្តិរបស់ Elken យ៉ាងពេញលេញ។ មានឈ្មោះជំនួញ ឈ្មោះនិមិត្តសញ្ញា និមិត្តសញ្ញាជំនួញ ឡូហ្គូ ពាក្យស្លោក និក្ខិត្ដសញ្ញា សញ្ញាសេវាកម្ម ឈ្មោះនិមិត្តសញ្ញា ឈ្មោះក្រុមហ៊ុន ឡូហ្គូ ពាក្យស្លោក និក្ខិត្ដសញ្ញា ឬសញ្ញាសេវាកម្មដែលត្រូវបានបង្ហាញនៅលើគេហទំព័រនេះ ដែលជាទ្រព្យសម្បត្តិរបស់ Elken និង/ឬម្ចាស់កម្មសិទ្ធិរបស់វាផ្សេងៗពីគ្នា។

លើសពីនេះទៀត ការបង្ហាញ និងភាពរស់រវើករបស់គេហទំព័រ ដែលរាប់បញ្ចូលទាំងក្បាលទំព័រ ក្រាហ្វិកសម្របសម្រួល រូបប៊ូតុង និងស្គ្រីបគឺជានិមិត្តសញ្ញាសេវាកម្ម និក្ខិត្ដសញ្ញារបស់ និង/ឬ ឮរូបរាងផលិតផលរបស់ Elken ហើយវាមិនគួរត្រូវបានចម្លង ធ្វើតាម ឬប្រើប្រាស់ទាំងមូល ឬតាមផ្នែក ដោយគ្មានការអនុញ្ញាតជាមុនពី Elken នោះទេ។

9. តំណលីង

គេហទំព័រអាចមានផ្ទុកតំណលីងជាច្រើនទៅកាន់គេហទំព័រដទៃទៀត ដែលរួមបញ្ចូលទាំងដោយមិនកម្រិតទៅលើ គេហទំព័រដទៃទៀតដែលផ្ដល់ការប្រឹក្សា ឬទំនិញ និងសេវាកម្មនានាដទៃទៀត ដែលត្រូវបានប្រតិបត្តិដោយអ្នកលក់ភាគីទីបី។ ដោយប្រើប្រាស់តំណលីងទាំងនេះ អ្នកទទួលស្គាល់ និងយល់ស្របដថា Elken មិនបានយល់ព្រម និងមិនគួរទទួលខុសត្រូវសម្រាប់មាតិកា ការបញ្ចេញមតិ ការផ្ដល់សេវាកម្ម ការលក់ទំនិញ ឬតំណលីងដទៃទៀតដែលត្រូវបានផ្ដល់ដោយគេហទំព័ររបស់ភាគទីបីនេះនោះទេ។ អ្នកបានទទួលស្គាល់ និងយល់ស្របបន្ថែមទៀតថា Elken មិនគួរទទួលខុសត្រូវចំពោះមុខច្បាប់សម្រាប់ការខូចខាត ការបាត់បង់ ឬការរងរបួសណាមួយឡើយ មិនថាវាបង្កឡើងដោយផ្ទាល់ ឬដោយប្រយោលពីការប្រើប្រាស់ ឬការជឿជាក់លើដំណលីងគេហទំព័រណាមួយឡើង។ ប្រសិនបើអ្នកមានចម្ងល់ណាមួយពាក់ព័ន្ធនឹងគេហទំព័រទាំងនេះ អ្នកគួរដោះស្រាយចម្ងល់នេះដោយផ្ទាល់ជាមួយអ្នករដ្ឋបាលពាក់ព័ន្ធនឹងគេហទំព័រ។

អ្នកត្រូវបានអនុញ្ញាតឲ្យតភ្ជាប់មាតិកាទៅកាន់គេហទំព័រភាគីទីបីនានា ប៉ុន្តែវាជាកត្តាតឹងតែងសម្រាប់គោលបំណងប្រើប្រាស់ផ្ទាល់ខ្លួន និងមិនពាក់ព័ន្ធនឹងជំនួញ។ អ្នកអាចធ្វើការស្រង់ពាក្យសម្ដីចេញពីមាតិកាដែលត្រូវបានសរសេរនៅលើគេហទំព័រទៅក្នុងគេហទំព័រផ្ទាល់ខ្លួនរបស់អ្នក ដែលត្រូវបានផ្តល់ជូនអ្នកដូចជាតំណសំខាន់ត្រលប់មកកាន់គេហទំព័រនេះវិញនៅលើទំព័រ ដែលបានប្រើសម្រង់សម្ដីនោះ។

10. ការប្រើប្រាស់មិនស្របច្បាប់ និងការហាមឃាត់

ការបន្តការប្រើប្រាស់គេហទំព័រនេះរបស់អ្នកត្រូវបានកម្រិតទៅតាមការយល់ស្របរបស់អ្នកទៅនឹងច្បាប់ លក្ខន្តិៈ បញ្ញត្តិ និងបទបញ្ញាដែលអាចអនុវត្តបានទាក់ទងនឹងការប្រើប្រាស់សេវាកម្មរបស់យើង និងសកម្មភាពពាក់ព័ន្ធណាមួយ។ លើសពីនេះទៀត អ្នកធានាថាអ្នកមិនគួរប្រើប្រាស់គេហទំព័រនេះក្នុងគោលបំណងមិនស្របច្បាប់ ឬត្រូវបានហាមឃាត់ដែលយោងទៅតាមច្បាប់ ឬលក្ខខណ្ឌ ស្ថានភាព និងកំណត់ចំណាំនានាឡើង។ អ្នកយល់ស្របថា៖

  1. មិនបង្ហោះ អ៊ីមែល ឬបញ្ជូនមាតិកាណាមួយដែលមិនស្របច្បាប់ មានគ្រោះថ្នាក់ មានការគំរាមកំហែង បំពាន បៀតបៀន បង្កឲ្យមានការបំពានសិទ្ធិ ប្រមាថ ប្រើពាក្យអាសអាភាស អាសគ្រាម បង្ខូចកេរ្តិ៍ឈ្មោះ បំពានឯកជនភាពរបស់អ្នកដទៃ ប្រធានទាក់ទងនឹងការស្អប់ ការរើសអើងជាតិសាសន៍ ឬសីលធម៌នោះឡើយ។
  2. មិនបង្ហោះ អ៊ីមែល ឬបញ្ជូនសម្ភារៈណាមួយដែលមានផ្ទុកកម្មវិធីមេរោគ ឬកូដកុំព្យូទ័រ ឯកសារ ឬកម្មវិធីផ្សេងទៀតដែលត្រូវបានបង្កើតមកដើម្បីរំខាន ធ្វើឲ្យខូចខាត ឬកម្រិតមុខងារកម្មវិធី ឬផ្នែករឹងកុំព្យូទ័រណា ឬឧបករណ៍ទូរគមនាគមន៍ណាមួយឡើយ។
  3. មិនប្រមូល ឬស្ដុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។
  4. មិនពាក់ព័ន្ធជាមួយ ឬរំខានសេវាកម្ម ឬសេវាកម្មនានា ឬបណ្ដាញតភ្ជាប់នានាទៅកាន់សេវាកម្ម ឬមិនគោរពការស្នើរសុំ នីតិវិធី គោលការណ៍ ឬបទបញ្ញត្តិណាមួយនៃបណ្ដាញតភ្ជាប់នានាទៅកាន់សេវាកម្ម។
  5. មិនធ្វើការសហការសម្ភារៈពីគេហទំព័រភាគីទីបី ឬអាសយដ្ឋាន ឬអ៊ីមែល ព័ត៌មានទំនាក់ទំនង ឬលេខទូរសព្ទ (លើកលែងតែជារបស់អ្នក)។
  6. មិនបង្ហោះមាតិកាដែលមានផ្ទុកព័ត៌មានណាមួយដែលអ្នកគិតថាមានលក្ខណៈសម្ងាត់ ជាកម្មសិទ្ធិ ឬផ្ទាល់ខ្លួន។
  7. មិនបង្ហោះមាតិកាដែលមានផ្ទុក ឬបង្កើតការផ្សាយពាណិជ្ជកម្ម ការប្រូម៉ូតផលិតផល អ៊ីមែលអត់បានការ អ៊ីមែលបោកប្រាស់ សង្វាក់សារ ម៉ូដែលជំនួញបែបពីរ៉ាមីត ឬរូបភាពនៃការរំខានផ្សេតៗទៀត ដែលរំខាន ឬមិនត្រូវបានអនុញ្ញាត។

11. ការដាក់ស្នើ

សម្ភារៈ ព័ត៌មាន ឬគំនិតណាមួយដែលអ្នកបញ្ជូន ឬដាក់លើនៅលើគេហទំព័រនេះមិនថាគោលបំណងបែបណាក៏ដោយ នឹងត្រូវបានចាត់ទុកជាភាពគ្មានការសម្ងាត់ និងភាពមិនមែនជាកម្មសិទ្ធិ ហើយអាចត្រូវបានផ្សព្វផ្សាយ ឬប្រើប្រាស់ដោយ Elken ឬសាខាក្រុមហ៊ុនដែលពាក់ព័ន្ធរបស់ខ្លួនសម្រាប់គោលបំណងណាមួយ ដែលរួមបញ្ចូលទាំងមិនកម្រិតទៅលើ ការផលិតថ្មី ការបញ្ជូន ការបោះពុម្ពផ្សាយ ការផ្សាយ ការបង្ហោះ ការអភិវឌ្ឍ ការផលិត និងធ្វើទីផ្សារសម្រាប់ផលិត។ ថ្វីបើបានរៀបរាប់មកខាងលើនេះក៏ដោយ រាល់ទិន្នន័យផ្ទាល់ខ្លួនទាំងឡាយដែលត្រូវបានផ្ដល់ទៅ Elken នឹងត្រូវបានគ្រប់គ្រងដោយអនុលោមតាមគោលការណ៍ឯកជនភាពរបស់ Elken។ Elken គ្មានទំនួលខុសត្រូវក្នុងការឆ្លើយតបទៅនឹងសារដែលត្រូវបានបង្ហោះនៅលើគេហទំព័រនេះឡើយ។

12. សន្តិសុខ

Elken យល់ដឹងថាសន្តិសុខអ៊ីនធឺណេតគឺជាកត្តាដ៏សំខាន់មួយសម្រាប់អ្នក និងរាល់ការប្រុងប្រយ័ត្នដែលសមរម្យដើម្បីការពារការប្រតិបត្តិរបស់អ្នកដែលត្រូវបានធ្វើឡើងនៅលើគេហទំព័រនេះ ត្រូវបានយកចិត្តទុកដាក់ ដូច្នេះអ្នកអាចទទួលបានបទពិសោធន៍ប្រើប្រាស់គេហទំព័រនេះដោយមានសុវត្ថិភាព និងរួចផុតពីគ្រោះថ្នាក់។