លោកស្រី Loo Siew Tin

អនុប្រធាន ធនធានមនុស្ស

elken-management-msloo

លោកស្រី Siew Tin បានបង្កើតយុទ្ធសាស្រ្តនិង ដឹកនាំការអនុវត្តន៏គោលនយោបាយ មូលធនមនុស្ស និងគំនិតផ្តួចផ្តើមសម្រាប់ ក្រុមហ៊ុនអែលខេន នៅគ្រប់ទីផ្សារក្នុងតំបន់ទាំងអស់។ ក្នុងនាមជាប្រធាននាយកដ្ឋានធនធានមនុស្សគាត់ទទួលខុសត្រូវចំពោះការអភិវឌ្ឍន៏យុទ្ធសាស្រ្តជ្រើសរើសបុគ្គលិក រៀបចំផែនការការងារ ការរក្សាទុកបុគ្គលិកតាមយៈ ការទូទាត់ក៏ដូចជាអត្ថប្រយោជន៍ដែលមានលក្ខណៈប្រកួតប្រជែង និងកម្មវិធីអភិវឌ្ឍបុគ្គលិកសម្រាប់ក្រុមក្រុមការ។

លើសពីនេះទៀតលោកស្រី Siew Tin រួមចំណែកក្នុងការបង្កើតយុទ្ធសាស្រ្តដើម្បីពង្រីកផែនការ និងកម្មវិធីរបស់ក្រុមហ៊ុន ដែលរួមមាន ផ្នែកជ្រើសរើសបុគ្គលិកនិងការអភិវឌ្ឍន៏។ ទាំងនេះបានធ្វើឱ្យ អែលខេន ទទួលបានពានរង្វាន់ HR Asia ដែលជាក្រុមហ៊ុនល្អបំផុតក្នុងការចូល
បម្រើការងារនៅអាស៊ីក្នុងឆ្នាំ ២០១៤ និង ឆ្នាំ ២០១៥។

លោកស្រី Siew Tin មានបទពិសោធន៍ការងារជាង ៣០ ឆ្នាំនៅក្នុងវិស័យធនធានមនុស្ស។ លោកស្រីបានកាន់តំណែងជាប្រធានផ្នែកបណ្តុះបណ្តាលសេវាកម្មដីធ្លីសម្រាប់ក្រុមហ៊ុន Cathay Pacific Airways Hong Kong ជាប្រធានផ្នែកធនធានមនុស្ស ព្រមតាំងជាប្រធានផ្នែកធនធានមនុស្សក្នុងតំបន់សម្រាប់ក្រុមហ៊ុន Hong Leong Financial Group និងជាប្រធានផ្នែកធនធានមនុស្សនៅ Green Packet Bhd ។
គាត់ទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រសង្គមមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ ម៉ាឡេស៊ី។