សាច់រឿង អែលខេន


ស្ថាបនិក របស់អែលខេន លោក A.K. Tan និង លោក S.L. Ho បានជួប គ្នានៅក្នុង កម្មវិធី និយាយជា សាធារណៈមួយ។ អ្នកទាំងពីរ ចង់ធ្វើឱ្យរបស់ខ្លួនប្រសើរឡើង ដើម្បីឲ្យពួកគាត់អាច អភិវឌ្ឍមនុស្សដ៍ទៃផ្សេងទៀត។ ចក្ខុវិស័យរួមរបស់ពួកគាត់គឺ បង្កើនជីវិតរស់នៅដ៍រុងរឿង ដោយការបណ្តុះ និងផ្តល់អំណាចដល់មនុស្ស ដែលជំរុញអោយមានការបង្កើត ក្រុមហ៊ុនអែលខេនក្នុង ឆ្នាំ 1995 ។

 

ការចាប់ផ្តើមដំបូងរបស់អែលខេនគឺ ប្រឈមមុខជាមួយការលំបាកនិង ការប្រកួតប្រជែងយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៍ដោយ ពួកគេបានបន្តផ្តោតលើ បេសកកម្មរបស់ពួកគេ និងការ ស៊ូទ្រាំ ដើម្បីកសាង អែលខេនឲ្យ ក្លាយជាក្រុមហ៊ុន លក់ដោយផ្ទាល់ នាំមុខគេ ដែល នឹងផ្តល់នូវ ការផ្លាស់ប្តូរ ជីវិតដ៍វិជ្ជមានមួយ។

ក្នុងនាមជាក្រុមហ៊ុនដែលជំរុញមនុស្ស ពួកគេបាន បណ្ដុះ គំនិតនៃភាពជាកម្មសិទ្ធ ដល់បុគ្គលិក គ្រប់កម្រិតទាំងអស់ ដូច្នេះពួកគេម្នាក់ៗអាចមាន ភាពជាម្ចាស់ការ នាពេលអនាគត។ គំនិតទាំងនេះគឺត្រូវបានបណ្តុះក្នុងវប្បធម៍ បេះដូង និង បេះដូង របស់អែលខេន ដែលបង្ហាញនូវ សាមគ្គីភាព និងការជឿទុកចិត្ត របស់អ្នកចែកចាយ របស់យើងដែល ប្រឈមមុខនឹងបញ្ហានានា ,និង បង្កើនភាព រស់នៅ ជាមួយគ្នា។

 

អស់រយៈពេល 20 ឆ្នាំមកនេះយើង បានផ្តោត លើការកសាង មនុស្សមកពី គ្រប់ស្រទាប់វណ្ណៈទាំងអស់ – មិនកំណត់លើ អាយុ, ប្រវិត្តរូប , ជាតិសាសន៍ ឬភាសា – ដើម្បី សម្រេចបាននូវ ក្តីសុបិន្ត របស់ពួកគេ។ យើងបានអប់រំ និង ពង្រឹងសិទ្ធិអំណាច តាមរយៈការបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ ដល់មនុស្សរបស់យើង, ការចែករំលែកចំណេះដឹង , និង ការធ្វើដំណើរជាមួយគ្នា គ្រប់ជំហាន ដើម្បីពង្រីកអាជីវកម្ម របស់ពួកគេ។

អែលខេនផ្តល់ជូននូវឱកាសពិសេសជាច្រើន – ជីវិតដែលមានសុខភាពល្អ និង មានគុណភាព ល្អប្រសើរជាងមុន, បន្ថែមសេរីភាពពេលវេលា និង ផ្លូវទៅរក ស្ថេរភាព ហិរញ្ញវត្ថុ ដ៍រឹងមាំ នាពេលអនាគត ដែលគាំទ្រដោយ ផែនការសំណង ប្រាក់រង្វាន់ ចំពោះ ការប្រឹងប្រែងរបស់ពួកគេ ។

 

នៅក្នុងអែលខេន យើងផ្តល់អាទិភាព ប្រសើរបំផុត នៅក្នុងមនុស្ស, ផលិតផល, ការស្រាវជ្រាវ និង ការច្នៃប្រឌិត,ការផលិត និង ការចែកចាយ, សេវាកម្មនិង ទិដ្ឋភាពនៃ បរិស្ថានរបស់យើង។ ចំណង់ និង ការប្តេជ្ញាចិត្ត របស់យើង បានធ្វើឱ្យយើងក្លាយជា ក្រុមហ៊ុនលក់ផ្ទាល់ធំបំផុត ក្នុងប្រទេសម៉ាឡេស៊ី និង ជាប់ក្នុងលំដាប់កំពូល ទី 50 ក្នុងចំនោមក្រុមហ៊ុន MLM នៅលើពិភពលោក និង ជាក្រុមហ៊ុន របស់ប្រទេសម៉ាឡេស៊ីតែមួយគត់ក្នុង ដែលមិនមានក្នុងបញ្ជីឈ្មោះ DNS សកលទាំង 100 ( ព័ត៌មាន ការលក់ ដោយផ្ទាល់ ) ។

ជាមួយនឹងការិយាល័យនៅ បណ្តាប្រទេស ចំនួន 10 និង អ្នកចែកចាយជាង 400.000អ្នក ត្រា នៃឧត្តមភាពរបស់យើង ត្រូវបានរកឃើញជាច្រើនរាប់រយ នៅលើ គុណភាព, ភាពច្នៃប្រឌិត និង ផលិតផលដែលទទួលបានពានរង្វាន់ ក្នុងប្រភេទផ្សេងៗរួម មាន សុខភាព សម្ផស្ស និង បរិក្ខាផ្ទះ។ វប្បធម៍ដ៍ល្អប្រសើរ និងការលះបង់ ដ៍ខ្លាំងក្លា ដើម្បីផ្តល់នូវគុណភាពខ្ពស់ទាំងអស់នេះ ផ្តល់ឲ្យយើងនូវ ពានរង្វាន់អន្តរជាតិ និងការទទួលស្គាល់ជាច្រើន។

 

ចក្ខុវិស័យរបស់យើងក្នុងអែលខេន គឺជាអ្វីដែលបង្រួបបង្រួមយើង។ យើងខិតខំ ឆ្ពោះទៅមុខជាមួយគ្នា កសាង បុគ្គល គ្រួសារ និងសហគមន៍ ដើម្បីផ្តល់ជីវិតដ៍រុងរឿងមួយសម្រាប់ពួកគេ ហើយបន្តឲ្យពួកគេកសាង អ្នកដ៍ទៃផ្សេងទៀត ដើម្បីជួយគេ ឱ្យសម្រេចក្តីសុបិនទាំងឡាយ។

ការជឿជាក់ដ៍រឹងមាំរបស់អែលខេន – មនុស្សរបស់យើង , ផលិតផល, ឱកាស វប្បធម៍ និងគុណតម្លៃ – គឺជាអ្វីដែលធ្វើឲ្យ យើងប្លែក ពីអ្នកដទៃ។ យើងនឹងសំដៅឆ្ពោះទៅរកភាពជោគជ័យ ១០០ឆ្នាំ ខណៈដែលយើងនៅតែ បន្តប្រកាន់ភ្ជាប់ មូលដ្ឋានគ្រឹះ របស់យើង, កសាង មនុស្ស, និង បន្ត ការកំណត់ ស្តង់ដារមួយដែលល្អប្រសើរ។